ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូ‌យ៉ាដា យ៉ូ‌ហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ព្រម​ទាំង​ពួក​សង្ឃ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដារីយុស ជា​ស្តេច​សាសន៍​ពើស៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ជំនាន់​ដែល​លោក​អេលីយ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មហា​បូជា‌ចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជា‌ចារ្យ រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារី‌យុស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន នឹង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី

សូមមើលជំពូក

អាល់គីតាប

នៅ​ជំនាន់​ដែល​លោក​អេលី‌យ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មូស្ទី​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​អ៊ីមុាំ រហូត​ដល់​រជ្ជកាល​ស្តេច​ដារី‌យុស។

សូមមើលជំពូក



នេហេមា 12:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ខាង​ហ៊ីល‌គីយ៉ា មាន​ហា‌សាប‌យ៉ា ហើយ​ខាង​យេ‌ដាយ៉ា មាន​នេ‌ថានេល។


ពួក​កូន​ចៅ​លេវី ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ត្រា​ទុក​ក្នុង​សៀវ‌ភៅ​របា‌ក្សត្រ រហូត​ដល់​គ្រា​យ៉ូ‌ហា‌ណាន ជា​កូន​អេលី‌យ៉ាស៊ីប។