ផារ៉ោនវិលចូលទៅក្នុងដំណាក់របស់ខ្លួនវិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។
និក្ខមនំ 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប្រញាប់ប្រញាល់ឲ្យពួកបាវបម្រើ និងហ្វូងសត្វរបស់ខ្លួនរត់ចូលក្នុងជម្រក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជម្រក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ នឹងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់ អាល់គីតាប នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចបន្ទូលរបស់ អុលឡោះតាអាឡា ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជំរក។ |
ផារ៉ោនវិលចូលទៅក្នុងដំណាក់របស់ខ្លួនវិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។
តែអស់អ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ា គេទុកឲ្យពួកបាវបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។
អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ នោះនឹងបានរង្វាន់វិញ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។