និក្ខមនំ 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លោកម៉ូសេក៏ទូលផារ៉ោនថា៖ «សូមប្រាប់ទូលបង្គំចុះ ពីពេលវេលាដែលទូលបង្គំត្រូវអង្វរសម្រាប់ព្រះករុណា សម្រាប់ពួកនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងពួកដំណាក់របស់ព្រះករុណា ហើយទុកឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។
សូមមើលជំពូក
លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
សូមមើលជំពូក
ម៉ូសេក៏ទូលផារ៉ោនថា ទ្រង់មានអំណាចស្រាប់ហើយ ដូច្នេះ សូមបង្គាប់ទូលបង្គំចុះ តើចង់ឲ្យទូលបង្គំអង្វរជំនួសទ្រង់ នឹងពួកមហាតលិក ហើយនឹងរាស្ត្រទ្រង់ក្នុងពេលណា ដើម្បីឲ្យកង្កែបបានត្រូវវិនាសចេញពីចំពោះទ្រង់ នឹងពួកដំណាក់ទ្រង់ទៅ ឲ្យមានតែនៅក្នុងទន្លេវិញ
សូមមើលជំពូក
ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចមេត្តាកំណត់ពេលវេលា ដែលខ្ញុំត្រូវទូរអាអង្វរអុលឡោះតាអាឡាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ដើម្បីបំបាត់កង្កែបចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
សូមមើលជំពូក