កាលពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែលឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ពួកគេធ្លាក់ក្នុងស្ថានភាពវេទនាហើយ។
និក្ខមនំ 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញពីផារ៉ោនវិញ គេក៏ជួបលោកម៉ូសេ និងអើរ៉ុនដែលកំពុងតែឈរចាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចេញពីគាល់ព្រះចៅផារ៉ោនវិញ ពួកគេមករកលោកម៉ូសេ និងលោកអើរ៉ុន ដែលកំពុងតែរង់ចាំពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេ ហើយនឹងអើរ៉ុន ដែលកំពុងតែឈរចាំ អាល់គីតាប ពេលចេញពីជួបស្តេចហ្វៀរ៉អ៊ូនវិញ ពួកគេមករកម៉ូសា និងហារូនដែលកំពុងតែរង់ចាំពួកគេ។ |
កាលពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែលឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ពួកគេធ្លាក់ក្នុងស្ថានភាពវេទនាហើយ។
ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយដាក់ទោសអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យពួកយើងស្អុយឈ្មោះនៅចំពោះផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយបានហុចដាវឲ្យពួកគេសម្លាប់យើង»។