ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 40:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ទី‌លាន​ត្រូវ​រៀបចំ​ជុំ‌វិញ ហើយ​បាំង​រនាំង​នៅ​មាត់​ទ្វារ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ដំឡើង​រនាំង​ទី‌លាន​នៅ​ជុំ‌វិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទី‌លាន​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទីលាន​ត្រូវ​រៀបចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ

សូមមើលជំពូក

អាល់គីតាប

ចូរ​ដំឡើង​រនាំង​ទី​លាន​នៅ​ជុំ​វិញ ហើយ​បាំង​វាំង​នន​នៅ​ទ្វារ​ចូល​ទី​លាន​ផង។

សូមមើលជំពូក



និក្ខមនំ 40:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដំឡើង​រនាំង​នៃ​ទី‌លាន នៅ​ជុំ‌វិញ​រោង​ឧបោ‌សថ និង​អាស‌នា រួច​ដាក់​រនាំង​នៅ​មាត់​ទ្វារ​ទី‌លាន។ ដូច្នេះ លោក​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​ចប់​សព្វ​គ្រប់។


ហើយ​ដាក់​ចាន​ក្លាំ​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ចាក់​ទឹក​ក្នុង​ចាន​នោះ​ផង។


ត្រូវ​យក​ប្រេង​សម្រាប់​លាប​តាំង មក​លាប​រោង​ឧបោ‌សថ និង​ប្រដាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​រោង​នោះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​បាន​បរិសុទ្ធ។


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។


ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។