លោកធ្វើចានក្លាំពីលង្ហិន និងជើងទ្រចានក្លាំនោះពីលង្ហិន គឺធ្វើពីកញ្ចក់របស់ពួកស្ត្រីដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
និក្ខមនំ 40:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ចានក្លាំនៅចន្លោះត្រសាលជំនុំ និងអាសនា រួចដាក់ទឹកក្នុងចាននោះសម្រាប់លាងសម្អាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនឹងអាសនា រួចដាក់ទឹកក្នុងចាននោះ សំរាប់នឹងលាងសំអាត អាល់គីតាប គេតម្កល់អាងនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។ |
លោកធ្វើចានក្លាំពីលង្ហិន និងជើងទ្រចានក្លាំនោះពីលង្ហិន គឺធ្វើពីកញ្ចក់របស់ពួកស្ត្រីដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ហើយលោកម៉ូសេ លោកអើរ៉ុន និងពួកកូនរបស់លោកអើរ៉ុនក៏ប្រើទឹកក្នុងចាននោះ សម្រាប់លាងដៃ និងលាងជើង។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។