ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទីមួយ​ទេ គេ​មុខ​ជា​ជឿ​ទី​សម្គាល់​ក្រោយ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សម្គាល់​ក្រោយ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។

សូមមើលជំពូក



និក្ខមនំ 4:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។


ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ព្រះ‌អង្គ​វាយ​កម្ទេច ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មើល​ឲ្យ​ជា​ឡើង​វិញ។


លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ពី​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ឲ្យ​លោក​ធ្វើ។


បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។


ប្រសិន‌បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អ្នក​ទេ ត្រូវ​យក​ទឹក​ទន្លេ​នីល​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។


ដ្បិត​ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ។


ទោះ​បើ​ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់ជា​ច្រើន នៅ​មុខ​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ជឿ​ដល់​ព្រះ‌អង្គ​ដដែល


មើល៍ ឥឡូវនេះ គឺ​យើង​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពីយើង​ឡើយ។ យើង​សម្លាប់ ហើយ​យើង​ប្រោស​ឲ្យ​រស់ យើង​ធ្វើ​ឲ្យ​របួស ហើយ​យើង​ប្រោ​សឲ្យ​ជា គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឡើយ។


លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។