ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។
និក្ខមនំ 4:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គក៏លែងធ្វើអ្វីលោកទៅ ហើយនាងពោលថា៖ «អ្នកជាប្តីដោយសារឈាម ដោយព្រោះការកាត់ស្បែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។ អាល់គីតាប ពេលនោះ អុលឡោះតាអាឡាចាកចេញពីម៉ូសា។ សាទីសេផូរ៉ាពោលថា «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការខតាន់។ |
ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។