និក្ខមនំ 38:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប៉ែកចំហៀងមួយទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះ មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របីដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ នឹងជើង៣ដូចគ្នា អាល់គីតាប ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ |
រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។