នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។
និក្ខមនំ 37:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រោមមែកពីរ មានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ មែកទាំងប្រាំមួយដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រោមមែក២ មានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត មានកន្សោមគ្រាប់១ ហើយនៅក្រោមមែក២ទៀតមានកន្សោមគ្រាប់១ទៀត មែកទាំង៦ដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់ អាល់គីតាប មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ |
នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។
នៅក្រោមមែកពីរ ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយដែរ មែកទាំងប្រាំមួយដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់។
នៅជើងចង្កៀងនោះ មាននប់បួន រាងដូចគ្រាប់ចំបក់ ហើយមានកន្សោមគ្រាប់ និងស្រទាប់ផ្កា។
កន្សោមគ្រាប់ និងមែកជើងចង្កៀងធ្វើជាប់គ្នា គឺទាំងដុំមូលធ្វើពីមាសសុទ្ធមួយដុំ។