ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង។ ត្រូវធ្វើគែមដោយមាសព័ទ្ធជុំវិញដែរ។
និក្ខមនំ 37:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រោបហិបដោយមាសសុទ្ធ ទាំងខាងក្នុងទាំងខាងក្រៅ ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ធ្វើពីមាសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ស្រោបដោយមាសសុទ្ធទាំងខាងក្នុងខាងក្រៅ ហើយធ្វើគែមមាសនៅជុំវិញផង អាល់គីតាប គាត់យកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ធ្វើពីមាសដែរ។ |
ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង។ ត្រូវធ្វើគែមដោយមាសព័ទ្ធជុំវិញដែរ។
បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។
លោកសិតធ្វើកងមាសបួននៅជ្រុងហិបទាំងបួន គឺកងពីរនៅជ្រុងម្ខាង ហើយពីរទៀតនៅជ្រុងម្ខាង។