ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ
និក្ខមនំ 36:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សម្រាប់មាត់ទ្វារត្រសាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សំរាប់មាត់ទ្វារត្រសាល អាល់គីតាប រីឯទ្វារចូលជំរំគេបានត្បាញវាំងននមួយទៀត ពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។ |
ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ
នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។
អាសនាសម្រាប់ដុតគ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
លោកធ្វើសសរបួនពីឈើនាងនួន ស្រោបដោយមាស សម្រាប់ថ្ពក់វាំងនន ហើយមានតម្ពក់មាសនៅសសរទាំងនោះ រួចលោកក៏សិតជើងប្រាក់បួនសម្រាប់ទ្រសសរទាំងនោះ។