ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។
និក្ខមនំ 36:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើតម្ពក់លង្ហិនហាសិប សម្រាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែមួយផ្ទាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើតម្ពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចធ្វើទំពក់លង្ហិន៥០ សំរាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែ១។ អាល់គីតាប គេធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។ |
ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។
លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងនននៅចុងផ្ទាំងទីមួយ ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងនននៅចុងផ្ទាំងទីពីរ។
លោកក៏ធ្វើគម្របពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សម្រាប់គ្របលើត្រសាល ហើយមួយទៀតពីស្បែកផ្សោត សម្រាប់គ្របពីលើថែមទៀត។