ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
និក្ខមនំ 36:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងនននៅចុងផ្ទាំងទីមួយ ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងនននៅចុងផ្ទាំងទីពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់នៅចុងផ្ទាំងទី១ ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ នៅចុងផ្ទាំងទី២ អាល់គីតាប គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ |
ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
លោកយកវាំងននប្រាំផ្ទាំងមកដេរភ្ជាប់គ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ដេរភ្ជាប់គ្នាដែរ។