និក្ខមនំ 36:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាំងនននីមួយៗ មានបណ្តោយសាមសិបហត្ថ និងទទឹងបួនហត្ថ ហើយទាំងដប់មួយផ្ទាំងនោះមានទំហំប៉ុនៗគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំពត់១ផ្ទាំងនោះ មានបណ្តោយ៣០ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់ អាល់គីតាប ក្រណាត់ដប់មួយផ្ទាំងនេះ មានទំហំប៉ុនៗគ្នា គឺបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ។ |
លោកយកវាំងននប្រាំផ្ទាំងមកដេរភ្ជាប់គ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ដេរភ្ជាប់គ្នាដែរ។