មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។
និក្ខមនំ 30:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាដែលផ្សំធ្វើឲ្យដូចគ្រឿងក្រអូបនេះ ទុកសម្រាប់នឹងប្រើប្រាស់ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាផ្សំគ្រឿងក្រអូបដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាដែលធ្វើឲ្យដូចនឹងគ្រឿងក្រអូបនេះ ទុកសំរាប់នឹងហិត នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។ អាល់គីតាប អ្នកណាផ្សំគ្រឿងក្រអូប ដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។ |
មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។
អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។
ដូច្នេះ ត្រូវគោរពថ្ងៃសប្ប័ទ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ព្រះអង្គ អ្នកនោះរាប់ថាមានទោសនឹងឈាម ដ្បិតបានកម្ចាយឈាមហើយ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាតង្វាយមេត្រីដែលជារបស់ព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ដែលស្អាត ហើយមិនធ្វើដំណើរទៅណា តែមិនព្រមប្រារព្ធពិធីបុណ្យរំលងទេ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។