ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 30:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​ណា​ឲ្យ​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​រាប់​ប្រេង​នេះ​ជា​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ប្រើ​ប្រេង​នេះ​សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ដែរ ដ្បិត​ប្រេង​នេះ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​ជា​បរិសុទ្ធ​ដែរ

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ប្រើ​ប្រេង​នេះ សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។

សូមមើលជំពូក



និក្ខមនំ 30:32
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ផ្សំ​គ្រឿង​ទាំង​នេះ​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ពិធី​លាប​តាំង ដែល​បាន​លាយ​ចូល​គ្នា តាម​វិធី​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​លាប​តាំង។


ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "នេះ​ជា​ប្រេង​សម្រាប់​ពិធី​លាប​តាំង​របស់​យើង គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នា​តទៅ។


អ្នក​ណា​ដែល​ធ្វើ​ជា​សង្ឃ​ក្នុង​ពួក​បង‌ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សម្លៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ឡើយ។


កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។