គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ
និក្ខមនំ 30:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនានោះទាំងប៉ុន្មាន ហើយចានក្លាំ នឹងជើងនៃចាននោះផង អាល់គីតាប អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ |
គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ
រាល់ថ្ងៃ ត្រូវថ្វាយគោឈ្មោលមួយជាតង្វាយលោះបាប ដើម្បីរំដោះបាប។ ត្រូវសម្អាតអាសនាឲ្យបានបរិសុទ្ធ នៅពេលអ្នកធ្វើពិធីរំដោះបាប រួចត្រូវចាក់ប្រេងពីលើ ដើម្បីញែកអាសនាចេញជាបរិសុទ្ធ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
«ត្រូវធ្វើចានក្លាំ និងជើងទ្រពីលង្ហិន សម្រាប់លាងសម្អាត ហើយត្រូវដាក់នៅចន្លោះត្រសាលជំនុំ និងអាសនា រួចត្រូវដាក់ទឹកក្នុងចានក្លាំនោះ
តុ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់តុ ជើងចង្កៀង និងគ្រឿងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប
ត្រូវញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធបំផុត ឯអ្វីៗដែលប៉ះនឹងរបស់ទាំងនោះ ក៏នឹងទៅជាបរិសុទ្ធដែរ។
ប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត