ពួកគេត្រូវលាងដៃ ហើយលាងជើង ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សរបស់គាត់ គ្រប់ជំនាន់តរៀងទៅ»។
និក្ខមនំ 30:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេទៀតថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ |
ពួកគេត្រូវលាងដៃ ហើយលាងជើង ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សរបស់គាត់ គ្រប់ជំនាន់តរៀងទៅ»។
«ចូរយកគ្រឿងក្រអូបដែលវិសេស គឺជ័រល្វីងទេសសុទ្ធប្រាំរយសេកែល សម្បុរល្វែងក្រអូបពាក់កណ្ដាល គឺពីររយហាសិបសេកែល ឫសកន្ធាយពីររយហាសិបសេកែល
អាសនាសម្រាប់ដុតគ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
លោកក៏ធ្វើប្រេងលាបតាំង ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសុទ្ធ ដោយផ្សំតាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប។
អេលាសារជាកូនរបស់សង្ឃអើរ៉ុន ត្រូវទទួលខុសត្រូវខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជាប្រចាំ និងប្រេងចាក់លាប ហើយមើលខុសត្រូវលើរោងឧបោសថទាំងមូល ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ នៅក្នុងទីបរិសុទ្ធ និងប្រដាប់ប្រដាផ្សេងៗនៅក្នុងទីបរិសុទ្ធ»។