ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អាសនា​នោះ​ត្រូវ​មាន​បណ្តោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​ពីរ​ហត្ថ ឯ​ស្នែង​អាស‌នា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាស‌នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អាសនៈ​ត្រូវ​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កម្ពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឲ្យ​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ឯ​ស្នែង​អាសនា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាសនា

សូមមើលជំពូក

អាល់គីតាប

អាសនៈ​ត្រូវ​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក



និក្ខមនំ 30:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាស‌នា​គ្រប់​ទាំង​បួន​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន។


ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​នោះ ហើយ​យក​ខ្លះ​ប្រឡាក់​នៅ​ស្នែង​អាស‌នា រួច​ឈាម​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ចាក់នៅ​ជើង​អាស‌នា។


ត្រូវ​ធ្វើ​អាស‌នា​មួយ​ពី​ឈើ​នាង‌នួន​សម្រាប់​ដុត​គ្រឿង​ក្រអូប។


ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំ‌វិញ ព្រម​ទាំង​ស្នែង​ផង។ ត្រូវ​ធ្វើ​គែម​ដោយ​មាស​ព័ទ្ធ​ជុំ‌វិញ​ដែរ។


ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឮ​សំឡេង​មួយ ចេញ​ពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ។