មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។
និក្ខមនំ 29:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុង និងជើងរបស់វា រួចយកទៅដាក់លើដុំសាច់ និងក្បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុងទាំងប៉ុន្មាន នឹងផើងផង យកទៅដាក់លើដុំសាច់ហើយនឹងក្បាល អាល់គីតាប ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ |
មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។
ហើយដុតទាំងអស់នៅលើអាសនា។ នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាតង្វាយដុតនឹងភ្លើង សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តអ្នកឲ្យជ្រះចេញពីអំពើទុច្ចរិត ដើម្បីឲ្យអ្នកបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួន ដល់កាលណាទៀត។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើតង្វាយដែលនៅលើអាសនាផង។
ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។