គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
និក្ខមនំ 28:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវប្រើមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យយកមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ដើម្បីធ្វើសំលៀកបំពាក់បរិសុទ្ធទាំងនោះ សំរាប់អើរ៉ុន បងឯង នឹងឲ្យកូនលោកផង ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ។ អាល់គីតាប ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ |
គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។