មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
និក្ខមនំ 28:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង អាល់គីតាប ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ |
មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំងពីរ ហើយមានផ្លែទទឹមពីរជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសម្រាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំងពីរ។
ត្រូវតែមានត្បូងដប់ពីរ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា គ្រប់ត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនោះ។