នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃថែវ មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោស
និក្ខមនំ 27:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាសនានេះត្រូវធ្វើពីក្ដារ ឲ្យមានប្រហោងកណ្ដាល គឺត្រូវធ្វើដូច្នោះ ដូចបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។ អាល់គីតាប អាសនៈនេះត្រូវធ្វើពីបន្ទះក្តារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្តាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ |
នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃថែវ មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោស
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទាំងនេះ គឺបានកត់ត្រាទុកដោយព្រះហស្តព្រះយេហូវ៉ា ឲ្យយើងបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះ»។
បុព្វបុរសរបស់យើងមានរោងនៃសេចក្តីបន្ទាល់នៅទីរហោស្ថាន ដូចព្រះអង្គបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ហើយបង្គាប់លោកឲ្យធ្វើតាមគំរូដែលលោកបានឃើញ។
អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។