នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។
និក្ខមនំ 27:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងតម្ពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន អាល់គីតាប បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងទំពក់ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ |
នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។
ទីលាននោះ ត្រូវមានបណ្តោយមួយរយហត្ថ និងទទឹងហាសិបហត្ថស្មើគ្នា ហើយកម្ពស់រនាំងប្រាំហត្ថ រីឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន។
គេយកប្រាក់ ១ ៥៧៥ សេកែលទៅធ្វើជាតម្ពក់ និងគន្លឹះទាំងប៉ុន្មានសម្រាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា។
លង្ហិននោះគេប្រើសម្រាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន ប្រទាស និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា