នៅខាងជើង ត្រូវមានរនាំងប្រវែងមួយរយហត្ថ ហើយសសរម្ភៃ និងជើងសសរលង្ហិនម្ភៃដែរ ឯតម្ពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា។
និក្ខមនំ 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់ អាល់គីតាប រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ |
នៅខាងជើង ត្រូវមានរនាំងប្រវែងមួយរយហត្ថ ហើយសសរម្ភៃ និងជើងសសរលង្ហិនម្ភៃដែរ ឯតម្ពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា។
ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
លោកធ្វើសសរប្រាំ និងតម្ពក់សម្រាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំងប្រាំ នោះធ្វើពីលង្ហិន។
រនាំងនោះមានសសរម្ភៃ ដាក់លើជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះ ធ្វើពីប្រាក់។
អស់ទាំងជើងទ្រនៅជុំវិញទីលាន ព្រមទាំងជើងទ្វារទីលាន អស់ទាំងចម្រឹងរោងឧបោសថ និងអស់ទាំងចម្រឹងជុំវិញទីលានដែរ។
នៅត្រង់សសរនីមួយៗ មានកម្ពស់ដប់ប្រាំបីហត្ថ ហើយវាស់ជុំវិញត្រូវជាដប់ពីរហត្ថ មានកម្រាស់បួនធ្នាប់ មានប្រហោងក្នុង។