ត្រូវស្រោបដោយមាសសុទ្ធ គឺអ្នកត្រូវស្រោប ទាំងខាងក្នុងទាំងខាងក្រៅ ហើយត្រូវធ្វើគែមមាសព័ទ្ធជុំវិញលើហិបនោះ។
និក្ខមនំ 26:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយតម្ពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំសម្រាប់ទ្រសសរទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។ អាល់គីតាប ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រ ចំនួនប្រាំ សម្រាប់ទ្រសសរទាំងនោះ។ |
ត្រូវស្រោបដោយមាសសុទ្ធ គឺអ្នកត្រូវស្រោប ទាំងខាងក្នុងទាំងខាងក្រៅ ហើយត្រូវធ្វើគែមមាសព័ទ្ធជុំវិញលើហិបនោះ។
លោកធ្វើសសរប្រាំ និងតម្ពក់សម្រាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំងប្រាំ នោះធ្វើពីលង្ហិន។
លង្ហិននោះគេប្រើសម្រាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន ប្រទាស និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា