និក្ខមនំ 26:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ុមនីមួយៗត្រូវមានពន្លួញពីរភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់សម្រាប់រោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ អាល់គីតាប នៅលើស៊ុមនីមួយៗ ត្រូវមានពន្លួញពីរស្របគ្នា។ |
ហើយនៅក្រោមស៊ុមម្ភៃនោះ ត្រូវធ្វើជើងប្រាក់ចំនួនសែសិប គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម សម្រាប់ស៊កពន្លួញចូលទៅ
ស៊ុមនីមួយៗមានពន្លួញពីរ រៀងតាមជួរជញ្ជាំង លោកធ្វើស៊ុមសម្រាប់រោងឧបោសថ សុទ្ធតែដូចគ្នាទាំងអស់។
ក៏ធ្វើជើងទ្រពីប្រាក់ចំនួនសែសិប ដាក់នៅក្រោមស៊ុមទាំងម្ភៃនោះ គឺក្រោមស៊ុមមួយមានជើងទ្រពីរ សម្រាប់ស៊កពន្លួញទាំងពីរដែលនៅចុងស៊ុមនោះ។