ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។
និក្ខមនំ 26:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវធ្វើខ្សែក្រវិល៥០ដាក់តាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ទី២ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ អាល់គីតាប ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ |
ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។
ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
ត្រូវដេរវាំងននប្រាំផ្ទាំងភ្ជាប់ជាមួយគ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ វាំងននទីប្រាំមួយ ត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល។
លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងននទីមួយ ហើយក៏ធ្វើខ្សែក្រវិលហាសិប នៅចុងផ្ទាំងទីពីរដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់។