និក្ខមនំ 25:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងមាសទាំងបួនត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ប្រហកឈើស្នែងនឹងសែងទៅ អាល់គីតាប កងមាសទាំងបួន ត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ |
ត្រូវធ្វើកងមាសបួនសម្រាប់តុ ហើយដាក់ភ្ជាប់កងទាំងនោះ ទៅនឹងជ្រុងទាំងបួន ត្រង់ជើងតុទាំងបួន។
ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបដោយមាសផង ឈើស្នែងទាំងនេះគឺសម្រាប់សែងតុ។
ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។