ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ

សូមមើលជំពូក

អាល់គីតាប

ត្រូវ​យក​ឈើ​នាង​នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

សូមមើលជំពូក



និក្ខមនំ 25:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ពួក​កូន​ចៅ​លេវី​បាន​សែង​ហិប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ត្រូវ​សិត​ធ្វើ​កង​មាស​បួន​សម្រាប់​ហិប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​បួន​ជ្រុង គឺ​ម្ខាង​ពីរ​ៗ។


ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហិប​នោះ ដើម្បី​សែង​ហិប។


ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​ដោយ​មាស​ផង ឈើ​ស្នែង​ទាំង​នេះ​គឺ​សម្រាប់​សែង​តុ។


ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន


ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សម្រាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ។


ត្រូវ​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។


លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​មាសដែរ


លោក​យក​សេចក្ដី​សញ្ញា​ដាក់​ក្នុង​ហិប រួច​ស៊ក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហិប ហើយ​ដាក់​ទី​សន្តោស‌ប្រោស នៅ​លើ​ហិប​នោះ។


ឯ​អាស‌នា​មាស គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។


ហើយ​ត្រូវ​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​ទាំង​ប៉ុន្មាន​នៅ​លើ​អាស‌នា​នោះ គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។


បន្ទាប់​មក ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ រួច​ស៊ក​ឈើ​ស្នែង​ចូល។


បន្ទាប់​មក គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​ពី​លើ​របស់​ទាំង​នោះ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ រួច​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។