និក្ខមនំ 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ នឹងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ អាល់គីតាប ម៉ូសាក៏ឡើងទៅលើភ្នំរបស់អុលឡោះជាមួយយ៉ូស្វេ ជាសហការីរបស់គាត់។ |
លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ និងកូនទាំងពីរ ព្រមទាំងប្រពន្ធរបស់លោកម៉ូសេ ក៏នាំគ្នាមករកលោកម៉ូសេនៅទីរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះ។
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា
កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។
កាលយ៉ូស្វេបានឮសូរសំឡេងរបស់ប្រជាជនដែលគេនាំគ្នាស្រែកដូច្នោះ គាត់ក៏ជម្រាបលោកម៉ូសេថា៖ «មានឮសូរចម្បាំងនៅក្នុងជំរំ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។
ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនុន ដែលជាអ្នកជំនួយរបស់លោកម៉ូសេ តាំងពីកំលោះមក ពោលថា៖ «លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ!»
ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖