ប្រសិនបើម្ចាស់វានៅជាមួយ នោះមិនត្រូវសងទេ បើជាសត្វដែលគេជួលវិញ នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
និក្ខមនំ 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការឲ្យនាង ហើយយកនាងធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការ រួចយកនាងធ្វើជាភរិយា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង អាល់គីតាប បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្តឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្តាការ រួចយកនាងធ្វើជាភរិយា។ |
ប្រសិនបើម្ចាស់វានៅជាមួយ នោះមិនត្រូវសងទេ បើជាសត្វដែលគេជួលវិញ នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស ដំណើរនៃពស់លូននៅលើថ្ម ដំណើរនាវាបើកនៅកណ្ដាលសមុទ្រ ហើយដំណើរមនុស្សកំលោះ នៅចំពោះស្ត្រីក្រមុំ។
រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។