ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។
និក្ខមនំ 22:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ អាល់គីតាប បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅដោយគ្មាននរណាឃើញ |
ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។
នោះអ្នកទាំងពីរត្រូវស្បថនឹងគ្នានៅចំពោះព្រះយេហូវ៉ា ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យរបស់គេទេ ហើយម្ចាស់សត្វត្រូវតែទទួលយកសម្បថនោះ រួចមិនតម្រូវឲ្យមានសំណងឡើយ។
ក្នុងគ្រប់រឿងដណ្ដើមកម្មសិទ្ធិគ្នា ទោះជាគោ លា ចៀម ខោអាវ ឬរបស់ណាបាត់ក៏ដោយ ដែលម្នាក់ប្រកាន់ថា "នេះជារបស់ខ្ញុំ" នោះរឿងអ្នកទាំងសងខាងត្រូវចូលទៅចំពោះព្រះ ។ អ្នកណាដែលព្រះប្រកាសថាមានទោស អ្នកនោះត្រូវសងគេមួយជាពីរ។
ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន?
ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។