ប្រសិនបើចៅហ្វាយនោះយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬច្បាប់ជាប្តី ចេញពីប្រពន្ធមុនសោះឡើយ។
និក្ខមនំ 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគាត់បានយកមកបម្រុងទុកឲ្យកូនប្រុសរបស់គាត់ អ្នកនោះត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់ជាកូនស្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី អាល់គីតាប ប្រសិនបើចៅហ្វាយទិញនាង យកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមហ៊ូកុំសម្រាប់កូនស្រី។ |
ប្រសិនបើចៅហ្វាយនោះយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬច្បាប់ជាប្តី ចេញពីប្រពន្ធមុនសោះឡើយ។
ប្រសិនបើនាងមិនពេញចិត្តដល់ចៅហ្វាយ ដែលបានទិញនាងមកសម្រាប់ខ្លួន នោះត្រូវបើកឲ្យគេលោះនាងយកទៅវិញ ចៅហ្វាយនោះគ្មានសិទ្ធិនឹងលក់នាងទៅឲ្យអ្នកប្រទេសក្រៅឡើយ ព្រោះគាត់បានបញ្ឆោតនាងហើយ។