ម្ចាស់អណ្តូងត្រូវសងប្រាក់ទៅម្ចាស់សត្វ តាមតម្លៃសត្វ រួចសត្វងាប់នោះនឹងបានមកម្ចាស់អណ្តូង។
និក្ខមនំ 21:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគោរបស់អ្នកណាម្នាក់ ជល់គោរបស់ម្នាក់ទៀតរហូតដល់ស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោងាប់ក៏ត្រូវចែកគ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគោរបស់នរណាម្នាក់ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ អាល់គីតាប ប្រសិនបើគោរបស់នរណាម្នាក់ ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ |
ម្ចាស់អណ្តូងត្រូវសងប្រាក់ទៅម្ចាស់សត្វ តាមតម្លៃសត្វ រួចសត្វងាប់នោះនឹងបានមកម្ចាស់អណ្តូង។
ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់គេពីមុន ហើយម្ចាស់មិនបានបង្ខាំងវា នោះម្ចាស់គោត្រូវសងគោឲ្យធួននឹងគោ ហើយគោងាប់នោះនឹងបានមកខ្លួនវិញ។