ប្រសិនបើម្ចាស់វាយបាវបម្រើប្រុស ឬស្រីរបស់ខ្លួនឲ្យបាក់ធ្មេញមួយ គាត់ត្រូវដោះលែងឲ្យគេចេញទៅទាំងរួចខ្លួន ដោយព្រោះតែធ្មេញបាក់នោះ។
និក្ខមនំ 21:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវចោលសម្លាប់គោនោះនឹងដុំថ្ម ហើយមិនត្រូវបរិភោគសាច់វាឡើយ រីឯម្ចាស់គោនឹងមិនជាប់មានទោសទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគោណាជល់មនុស្សប្រុសឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ អាល់គីតាប ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។ |
ប្រសិនបើម្ចាស់វាយបាវបម្រើប្រុស ឬស្រីរបស់ខ្លួនឲ្យបាក់ធ្មេញមួយ គាត់ត្រូវដោះលែងឲ្យគេចេញទៅទាំងរួចខ្លួន ដោយព្រោះតែធ្មេញបាក់នោះ។
ប្រសិនបើគោនោះធ្លាប់តែជល់គេពីមុនមក ក៏មានគេបានប្រាប់ម្ចាស់វា តែម្ចាស់មិនបានបង្ខាំងវា ហើយវាទៅជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ គោនោះត្រូវចោលសម្លាប់នឹងដុំថ្ម ហើយម្ចាស់វាក៏ត្រូវស្លាប់ដែរ។
ប្រសិនបើគោជល់បាវបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវសងប្រាក់សាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ រីឯគោត្រូវចោលសម្លាប់នឹងដុំថ្ម។