និក្ខមនំ 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។ អាល់គីតាប ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។ |
ពេលណាម្ចាស់វាយត្រូវភ្នែកបាវបម្រើប្រុស ឬស្រីរបស់ខ្លួន ហើយធ្វើឲ្យខ្វាក់ ត្រូវបើកឲ្យបាវបម្រើនោះចេញទៅទាំងរួចខ្លួន ដោយព្រោះតែភ្នែកខ្វាក់។
បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ។
ភ្នែករបស់អ្នកមិនត្រូវប្រណីឡើយ គឺជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង»។