ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ មានចេតនានឹងវាយសម្លាប់មនុស្សម្នាក់ទៀតដោយឧបាយកល ទោះបើអ្នកនោះរត់មកជ្រកនៅអាសនាយើងក៏ដោយ ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
និក្ខមនំ 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលវាយឪពុក ឬម្តាយរបស់ខ្លួន អ្នកនោះនឹងត្រូវស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាវាយមាតាបិតា អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលវាយឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន អាល់គីតាប អ្នកណាដែលវាយឪពុកម្តាយ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ |
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ មានចេតនានឹងវាយសម្លាប់មនុស្សម្នាក់ទៀតដោយឧបាយកល ទោះបើអ្នកនោះរត់មកជ្រកនៅអាសនាយើងក៏ដោយ ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
អ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ អ្នកនោះនឹងត្រូវស្លាប់។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលវាយអ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ