ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ
និក្ខមនំ 20:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញដោយខ្លួនឯងហើយថា យើងបាននិយាយជាមួយអ្នករាល់គ្នាពីស្ថានសួគ៌មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។ |
ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ
តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ?
ព្រះអង្គធ្វើឲ្យអ្នកឮព្រះសូរសៀងព្រះអង្គពីលើមេឃ ដើម្បីអប់រំអ្នក។ នៅលើផែនដី ព្រះអង្គឲ្យអ្នកបានឃើញភ្លើងដ៏ធំរបស់ព្រះអង្គ ហើយអ្នកបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។
ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។
ដ្បិតតើមានអ្នកឯណាក្នុងបណ្ដាអស់ទាំងមនុស្ស ដែលឮព្រះសូរសៀងនៃព្រះដ៏មានព្រះជន្មរស់ មានព្រះបន្ទូលពីក្នុងភ្លើងមក ដូចយើងខ្ញុំបានឮនេះ ហើយនៅរស់ដូច្នេះ?