លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ និងកូនទាំងពីរ ព្រមទាំងប្រពន្ធរបស់លោកម៉ូសេ ក៏នាំគ្នាមករកលោកម៉ូសេនៅទីរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះ។
និក្ខមនំ 18:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយេត្រូឲ្យគេទៅប្រាប់លោកម៉ូសេថា៖ «ខ្ញុំ យេត្រូ ជាឪពុកក្មេករបស់កូន ធ្វើដំណើរមកជួបកូន នាំទាំងប្រពន្ធ និងកូនទាំងពីររបស់កូនមកជាមួយដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេត្រូក៏ផ្តាំទៅម៉ូសេថា អញ យេត្រូជាឪពុកក្មេកឯងបានមកដល់ហើយ បាននាំទាំងប្រពន្ធ នឹងកូនឯងទាំង២មកជាមួយផង អាល់គីតាប លោកយេត្រូឲ្យគេមកប្រាប់ម៉ូសាថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបគាត់»។ |
លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ និងកូនទាំងពីរ ព្រមទាំងប្រពន្ធរបស់លោកម៉ូសេ ក៏នាំគ្នាមករកលោកម៉ូសេនៅទីរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះ។
លោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក្រាបសំពះ ហើយថើបលោក រួចលោកសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាំគ្នាចូលទៅក្នុងជំរំ។
លោកម៉ូសេក៏នាំយកប្រពន្ធ កូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយយកទាំងដំបងរបស់ព្រះកាន់នៅដៃ។