ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 14:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង​ទ័ព​អេស៊ីព្ទ និង​កង​ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ម្ខាង​ងងឹត ហើយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់ ធ្វើ​ឲ្យ​កងទ័ព​ទាំង​ពីរ​មិន​បាន​មក​ជិត​គ្នា​ឡើយ នៅ​ពេញ​មួយ​យប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រា‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពពក​នោះ​ស្ថិត​នៅ​ជា​កណ្តាល​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពួក​អ៊ីស្រាអែល​ក៏​ងងឹត​ខាង​ម្ខាង ហើយ​ភ្លឺ​ខាង​ម្ខាង នៅ​វេលា​យប់ បាន​ជា​ពួក​ទាំង​២​នោះ​មិន​បាន​មក​ជិត​គ្នា នៅ​វេលា​យប់​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រ‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

សូមមើលជំពូក



និក្ខមនំ 14:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។


ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុខ​សាន្ត មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​វិញ។


ពេល​នោះ ទេវតា​របស់​ព្រះ​ដែល​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ពួក‌គេ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ពួកគេ ទៅ​នៅ​ខាង​ក្រោយ​ដែរ។


លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កម្លាំង​ខ្យល់​ពី​ទិស​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​សមុទ្រ​ទៅជា​ដី​គោក ហើយទឹក​ក៏​ញែក​ចេញ​ពី​គ្នា។


ដ្បិត​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​យាង​នាំ​មុខ​អ្នក ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​នឹង​ការពារ​អ្នក។


ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់


កាល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ដាក់​សេចក្ដី​ងងឹត​នៅ​ចន្លោះ​អ្នក​រាល់​គ្នា និង​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​លើ​គេ លិច​លង់​អស់​ទៅ។ ភ្នែក​អ្នក​រាល់​គ្នា​ក៏​បាន​ឃើញហេតុ​ការណ៍​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ចំពោះ​ស្រុក​អេស៊ីព្ទនោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​រយៈ​ពេល​ជា​យូរ។