ដូច្នេះ ពួកសាសន៍យូដាក៏បានប្រារព្ធធ្វើ តាមពិធីដែលគេបានចាប់ផ្ដើមធ្វើមកហើយ តាមសេចក្ដីដែលម៉ាដេកាយបានសរសេរផ្ញើមកពួកគេ។
ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក
ដូច្នេះ ពួកសាសន៍យូដាក៏សំរេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ
ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវរបស់ពួកសាសន៍យូដា បានបង្កើតឧបាយទាស់នឹងពួកសាសន៍យូដា ដើម្បីបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺចាប់ឆ្នោត ដើម្បីកម្ទេច ហើយបំផ្លាញពួកគេ។