នាងអេសធើរ 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។
សូមមើលជំពូក
ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។
សូមមើលជំពូក
អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា
សូមមើលជំពូក
នាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺនាងជម្រាបស្ដេចសាជាថ្មី ទាំងយំសោក នៅនឹងជើងរបស់ស្ដេច សូមស្តេចអាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។
សូមមើលជំពូក