ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។
នាងអេសធើរ 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រៀងរាល់ថ្ងៃ ម៉ាដេកាយតែងដើរទៅមកនៅមុខទីធ្លាវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់អេសធើរ និងអ្វីដែលនឹងកើតឡើងចំពោះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។ អាល់គីតាប រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។ |
ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។
អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។
តាមទំនៀមសម្រាប់ស្ត្រី ក្រោយពីបានជម្រះកាយអស់រវាងដប់ពីរខែ គឺប្រាំមួយខែដោយប្រេងល្វីងទេស ហើយប្រាំមួយខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងអ្វីៗដែលសម្រាប់ឲ្យស្ត្រីបានស្អាតបរិសុទ្ធ ព្រោះនេះជារយៈពេលដែលគេសម្អិតសម្អាងសម្រាប់នាងតាមទំនៀម នោះទើបស្ត្រីម្នាក់ៗចូលដល់វេនដែលត្រូវចូលទៅគាល់ព្រះបាទអ័ហាស៊ូរុស។
ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។
ហើយយកទឹកដោះខះដប់ផែននេះ ទៅជូនដល់មេទ័ពរបស់គេទៅ រួចមើលថាបងៗរបស់ឯងសុខសប្បាយឬយ៉ាងណា ហើយយករបស់អ្វីមួយពីគេមកទុកជាសម្គាល់»។