ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។
ដានីយ៉ែល 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចតបថា៖ «យើងដឹងច្បាស់ហើយថា អ្នករាល់គ្នាចង់ពន្យាពេល ព្រោះអ្នករាល់គ្នាឃើញថា យើងបានសម្រេចចិត្តយ៉ាងមុតមាំទៅហើយ ព្រះគម្ពីរខ្មែរសាកល ស្ដេចទ្រង់តបថា៖ “យើងដឹងពិតប្រាកដថា អ្នករាល់គ្នាចង់ពន្យារពេល ដោយព្រោះអ្នករាល់គ្នាឃើញថា សេចក្ដីបង្គាប់ដែលចេញពីយើងគឺដាច់ខាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ អាល់គីតាប ស្តេចមានប្រសាសន៍ទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ |
ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។
ប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិននោះដល់យើងទេ នោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទម្រាំតែពេលវេលាផ្លាស់ប្ដូរ។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង នោះយើងនឹងដឹងថា អ្នករាល់គ្នាពិតជាអាចកាត់ស្រាយប្រាប់យើងបាន»។