ដានីយ៉ែល 2:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ ព្រះគម្ពីរខ្មែរសាកល “នេះហើយជាសុបិននោះ ឥឡូវនេះយើងខ្ញុំសូមទូលការកាត់ស្រាយនៅចំពោះព្រះរាជា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប អាល់គីតាប នេះហើយសុបិនរបស់ស្តេច ដែលយើងខ្ញុំសូមកាត់ស្រាយជូនដូចតទៅ: |
បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។