ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន
ដានីយ៉ែល 2:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងធ្វើពីដែក ហើយប្រអប់ជើងមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ព្រះគម្ពីរខ្មែរសាកល ជើងរបស់វាធ្វើពីដែក ហើយប្រអប់ជើងរបស់វា ផ្នែកខ្លះធ្វើពីដែក ផ្នែកខ្លះធ្វើពីដីឥដ្ឋ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ អាល់គីតាប ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ |
ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន
ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។