ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។
ជនគណនា 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជួនកាលពពកស្ថិតនៅពីល្ងាចដល់ព្រឹក ហើយពេលពពកអណ្ដែតឡើងនៅពេលព្រឹក នោះគេក៏ចេញដំណើរ។ ប្រសិនបើពពកបន្តស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង គេក៏ចេញដំណើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ អាល់គីតាប ជួនកាលពពកស្ថិតនៅលើជំរំសក្ការៈពីល្ងាចដល់ព្រឹក ហើយពេលព្រលឹមពពកអណ្តែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្តែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ |
ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។
ក៏ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ គឺដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាជាខ្លាំង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។
ជួនកាលពពកស្ថិតនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏នៅតែក្នុងជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយពេលគេចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ។
ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។