ជនគណនា 7:72 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីដប់មួយ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ជាមេដឹកនាំលើកូនចៅអេស៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអេស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី១១ នោះត្រូវជាប៉ាគីហ៊ាល ជាកូនអុក្រាន ជាកំពូលលើពួកកូនចៅអេស៊ើរ អាល់គីតាប នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអេស៊ើរ។ |
អស់អ្នកដែលបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអេស៊ើរ ហើយមេដឹកនាំលើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។